27 កញ្ញា 2025
ពត៌មានអន្តរជាតិ
ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ខ្លួនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋកាលីហ្វ័រញ៉ា នៅទីក្រុងញ៉ូវយ៉ក និងរដ្ឋចំនួន៤ថែមទៀត សម្រាប់ការមិនផ្តល់ទិន្នន័យបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់ពួកគេដល់អង្គភាពផ្នែកសិទ្ធិស៊ីវិលរបស់ក្រសួងយុត្តិធម៌( Department of Justice's Civil Right Division)។
លោកស្រីមេធាវី Pamela Bondi ជាអគ្គមេធាវី បាននិយាយនៅក្នុងសេក្តីថ្លែងការណ៍មួយថា រដ្ឋនីមួយៗមានទំនួលខុសត្រូវក្នុងការធានាថាការចុះឈ្មោះអ្នកបោះឆ្នោតមានភាពត្រឹមត្រូវ អាចចូលដំណើរការបាន និងមានសុវត្ថិភាព ហើយរដ្ឋដែលមិនបំពេញកាតព្វកិច្ចនេះ និងត្រូវប្រឈមមុខជាមួយនឹងនាយដ្ឋានយុត្តិធម៌នេះ នៅក្នុងតុលាការ។ រដ្ឋ៤ផ្សេងទៀតនោះមានដូចជា រដ្ឋ Michigan, Minnesota, New Hampshire និង Pennsylvania គឺជារដ្ឋផ្សេងទៀតដែលត្រូវបានប្តឹងដោយអង្គភាពផ្នែកសិទ្ធិស៊ីវិលរបស់ក្រសួងយុត្តិធម៌( Department of Justice's Civil Right Division) នេះបើយោងតាមសេចក្តីថ្លែងការណ៍។
សូមបញ្ជាក់ជូនថា លោកស្រី Pamela Jo Bondi គឺជាមេធាវីជនជាតិអាមេរិក ជាអ្នកជំនាញបញ្ចុះបញ្ចូលសម្របសម្រួល និងអ្នកនយោបាយដែលបានបម្រើការជាអគ្គមេធាវីសហរដ្ឋអាមេរិកទី87 ចាប់តាំងពីឆ្នាំ 2025 ។ លោកស្រីគឺជាសមាជិកនៃគណបក្សសាធារណរដ្ឋ នាងបានបម្រើការជាអគ្គមេធាវី ទី37 នៃរដ្ឋផ្លរីដាពីឆ្នាំ 2011 ដល់ឆ្នាំ 2019 ដែលជាស្ត្រីដំបូងដែលកាន់តំណែងនេះផងដែរ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានលើកឡើងពីច្បាប់ដែលខ្លួនបាននិយាយថាអនុញ្ញាតឱ្យអគ្គមេធាវីទាមទារបញ្ជីឈ្មោះអ្នកបោះឆ្នោតទូទាំងរដ្ឋ និងដើម្បីធានាថារដ្ឋមានកម្មវិធីចុះឈ្មោះបោះឆ្នោតត្រឹមត្រូវ និងមានប្រសិទ្ធភាព និងកម្មវិធីថែទាំបញ្ជីបោះឆ្នោត។ រដ្ឋលេខាធិការនៃ រដ្ឋ Michigan លោកស្រី Jocelyn Benson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយបានហៅសំណើរបស់អង្គភាពនេះថា "មានភាពមិនប្រក្រតី" ហើយបាននិយាយថា លោកស្រីត្រូវរក្សាឱ្យមានការអនុវត្តតាមច្បាប់តាមច្បាប់រដ្ឋ និងច្បាប់សហព័ន្ធដែលកាតព្វកិច្ចនេះលោកស្រីត្រូវធានានូវការការពារឯកជនភាពសម្រាប់ទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ យើងបានផ្តល់ឱ្យអង្គភាពផ្នែកសិទ្ធិស៊ីវិលនៃក្រសួងយុត្តិធម៌បាននូវអ្វីដែលពួកគេមានសិទ្ធិស្របច្បាប់ និងកំណែសាធារណៈនៃឯកសារបោះឆ្នោតរបស់រដ្ឋ Michigan ប៉ុនោះ។ គួររំលឹកផងដែរថា លោកស្រី Jocelyn Benson គឺជាអ្នកនយោបាយសហរដ្ឋអាមេរិកមួយរូបមកពីគណបក្ស Democratic Party ហើយលោកស្រីក៏ជាមេធាវីមួយរូបផងដែរ។ លោកស្រី Jocelyn Benson បានជាប់ជារដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានរបស់រដ្ឋ Michigan ក្នុងឆ្នាំ 2019 មកម្លេះ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អង្គភាពផ្នែកសិទ្ធិស៊ីវិលបានបញ្ជូនសំណើសម្រាប់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះអ្នកបោះឆ្នោតទៅកាន់រដ្ឋយ៉ាងហោចណាស់ចំនួន 24 រួមទាំងការស្នើសុំបញ្ជីពេញលេញនៃអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ពីរដ្ឋយ៉ាងហោចណាស់ចំនួន 22 ។ កាលពីសប្តាហ៍មុន ក្រសួងយុត្តិធម៌បានប្តឹងរដ្ឋ Oregon និង Maine ជុំវិញអ្វីដែលខ្លួនបានពិពណ៌នាថាជាការខកខានរបស់ពួកគេក្នុងការផ្តល់ព័ត៌មានទាក់ទងនឹងនីតិវិធីថែទាំបញ្ជីឈ្មោះអ្នកបោះឆ្នោត និងច្បាប់ចម្លងអេឡិចត្រូនិចនៃបញ្ជីឈ្មោះអ្នកបោះឆ្នោតទូទាំងរដ្ឋ។
ទីភ្នាក់ងារយកពត៌មាន (Reuter) រ៉យទ័រ បានរាយការណ៍ក្នុងខែនេះថា ក្រសួងយុត្តិធម៌កំពុងពិភាក្សាជាមួយការស៊ើបអង្កេតសន្តិសុខជាតិ អំពីការផ្ទេរទិន្នន័យបញ្ជីឈ្មោះអ្នកបោះឆ្នោតដ៏រស៊ើប សម្រាប់ប្រើប្រាស់ក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្ម និងបញ្ហាអន្តោប្រវេសន៍។ អ្នកជំនាញផ្នែកច្បាប់បានលើកឡើងពីកង្វល់ផ្នែកឯកជនភាពអំពីការទាមទាររបស់រដ្ឋាភិបាលសហព័ន្ធសម្រាប់ព័ត៌មានអ្នកបោះឆ្នោតនេះ និងការបង្ហាញដែលអាចកើតមានចំពោះHSI ។
លោកប្រធានាធិបតី Donald Trump និងសម្ព័ន្ធមិត្តរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំបានផ្សព្វផ្សាយពីការអះអាងដែលគ្មានមូលដ្ឋានថា ជនអន្តោប្រវេសន៍ដែលរស់នៅដោយខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិកកំពុងបោះឆ្នោតយ៉ាងច្រើន។ ការសិក្សាជាច្រើនបានរកឃើញថាការក្លែងបន្លំការបោះឆ្នោតគឺកម្រមានណាស់នៅក្នុងសហរដ្ឋអាមេរិក។
ប្រភពពត៌មាន៖ Reuter
លោកប្រធានាធីបតីត្រាំ និយាយថា កងកម្លាំងសហរដ្ឋអាមេរិកចាប់វាយប្រហារទៅលើក្រុម ISIS នៅក្នុង នីហ្គឺរៀ
26 ធ្នូ 2025
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងរដ្ឋចំនួន៦ ជុំវិញបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត
27 កញ្ញា 2025
ឈ្វេងយល់អំពី ការបង្កើតអាពាហ៍ពិពាហ៍
21 កញ្ញា 2025
តើអ្វីទៅជា ប្រទានកម្ម អច្ច័យទាន សន្តតិកម្ម មតកសាសន៍?
18 កញ្ញា 2025
កម្មវិធីយល់ដឹងពីច្បាប់ "បណ្តឹងតប"
18 សីហា 2025