ត្រឡប់ទៅកាន់ទំព័រដើម

សាលាដំបូងខេត្តកណ្តាល ចេញលិខិតជូនដំណឹងស្ដីពីការបញ្ជូនតាមការផ្សាយជាសាធារណៈ និងដីកាកោះ ដល់ឈ្មោះ ជ័យ ភក្តី

13 សីហា 2025

     តាមរយៈលិខិតជូនដំណឹងលេខ ១៤៥/ឆ ចុះថ្ងៃទី៧ ខែសីហា​ ឆ្នាំ២០២៥ ដោយក្រឡាបញ្ជីឈ្មោះ ឡុង ឡូត បានធ្វើសេចក្តីជូនដំណឹងស្តីពីការបញ្ជូនតាមការផ្សាយជាសាធារណៈ ដើម្បីជាការជូនដំណឹងដល់ឈ្មោះ ជ័យ ភក្តី ភេទប្រុស កើតថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៩២ មានអាស័យដ្ឋានផ្ទះលេខ ៤២ ផ្លូវលេខ ២៦៥ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាភាគីចុងចម្លើយក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ៖ ៨៩១ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តកណ្តាល។

 

 

 

 

      សេចក្តីជូនដំណឹងនេះ គឺផ្តល់ពត៌មានដល់ឈ្មោះ ជ័យ ភក្តី ខាងលើចូលមកទទួលដីកាកោះ ដើម្បីចូលរួមនៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល នៅសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨៖ ៣០ នាទីព្រឹក បន្ទប់ “ឆ”។