ប្រវត្តិ

នៅកំឡុងឆ្នាំ២០២៤ អាជ្ញាក្រម ត្រូវផ្តួចផ្តើមឡើងត្រឹមតែជា Group និងជា Channel Telegram ប៉ុណ្ណោះ។ ដោយសកម្មភាពនៃការចែករំលែកកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយក្នុងថ្ងៃពាក់ព័ន្ធនិងវិស័យច្បាប់ យើងបាននឹងឃើញទៅដល់ការធ្វើចំណាត់ថ្នាក់នៃឯកសារ ដើម្បីបង្កភាពងាយស្រួលដល់អ្នកសិក្សាគ្រប់ជាន់ថ្នាក់ ។ លើសពីនេះ យើងក៏បានគិតគូររៀបចំឱ្យមានប្រព័ន្ធនៃការចែករំលែកពត៌មានបន្ថែមពាក់ព័ន្ធនឹងវិស័យច្បាប់ ឱ្យកាន់តែទូលំទូលាយផងដែរ។
ចក្ខុវិស័យ
អ្វីដែលយើងចង់ឃើញគឺ ការទទួលបានចំណេះដឹងទូលំទូលាយនៅក្នុងវិស័យច្បាប់ តាមរយៈការស្រាវជ្រាវ ការបណ្តុះបណ្តាល និងពត៌មានជាក់ស្តែងដែលបានឆ្លុះបញ្ជាក់អំពីទិដ្ឋភាពច្បាប់សង្គម ក៏ដូចជាអន្តរជាតិ ដើម្បីធ្វើជាប្រយោជន៍ដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន។
បេសកម្ម
ចូលរួមក្នុងការផ្សព្វផ្សាយឱ្យបានកាន់តែទូលាយអំពីវិស័យច្បាប់នានារបស់កម្ពុជា និងស្ថាប័នពាក់ព័ន្ធ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ជាពិសេសគឺការផ្សព្វផ្សាយអំពីស្នាដៃស្រាវជ្រាវ ការផលិតវីដេអូផ្សព្វផ្សាយបន្ថែម រួមទាំងការបណ្តុះបណ្តាលនានា ពាក់ព័ន្ធវិស័យច្បាប់។